ហុង ភារិន៖ រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក​ មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ​ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ​ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយលោក ហុង​ ភារិន​ ​បានទៅចូលរួម​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships) ​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​នេះ បាន​ប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០១៩ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ ២០១៩។

ជាលទ្ធផល លោក ហុង ភារិន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “3 ថ្ងៃ​ ត្រូវបានបញ្ចប់​ ហត់មិនធម្មតា​។ ៥២០នាក់​ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ​ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង​ និងនារីៗម៉ុងហ្គោលីបានទេ​។ យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ​។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ព្រមទាំងស្ថានកុងស៊ុល​នៅប្រទេសចិន​ និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត​ អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត៕​”។

លោកបន្តថា “រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក​ មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ​ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ​ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ ចប់ភារកិច្ចហេីយ​ ត្រលប់ទៅរៀនវិ​ញ ​។”។

ក្នុងនោះលោកក៏បានលើកទឹកចិត្ត ដល់ក្មេងជំនាន់ក្រោយ​ និងយុវជ​នខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល​ គួរតែរៀនហាត់ចាប់ពីពេលនេះទៅ ដេីម្បីទៅចូលរួមជាមួយរូបគាត់ នៅឆ្នាំក្រោយៗទៀត​ កុំអោយចាញ់ប្រទេសគេ៕

Related posts

Leave a Comment