នៅចាំគាត់ទេ? ខានឃើញយូរ សុខ សុជាតា ធំលឿន និងស្រស់ស្អាតប្លែក ណាស់ មើលសឹងមិនស្គាល់ ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ នូវអតីតបេក្ខនារីម្នាក់ឈ្មោះ សុខ សុជាតា នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ សុជាតា មានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។

បើទោះ សុខ សុជាតា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់ មហាជនទូទៅ​ ហើយគេតែងតែឃើញ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។

ហើយថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ សម្រស់ របស់ សុជាតា ស្រស់ស្អាតប្លែក ជាពិសេសនោះធំជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន គួរឲ្យទាក់ទាញ ដល់ថ្នាក់ធ្វើឲ្យគេលាន់មាត់ថា ៖

“ធំលឿនណាស់ ជាតា” អ្នកខ្លះទៀតបន្ថែមថា “ប្អូនស្រី ពិតជាស្រស់ស្អាតណាស់ អាយដល” អ្នកខ្លះបន្តថា “ខានឃើញយូរ កាន់តែស្អាត” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរទៅមើលសម្រស់ សុជាតា កាលពីមុន និងពេលឥឡូយនេះ ខុសគ្នាយ៉ាងណានោះ ទាំងអស់គ្នា ៖

Related posts

Leave a Comment