មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញសម្រស់ កូនស្រី និងកូនប្រុស អតីតតារាសម្តែង កែវ​ កល្យាណ​ ពិតជាស្រស់ស្អាត និងសង្ហាណាស់ ដល់ថ្នាក់គេលាន់មាត់ថា…

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូល​តារា​​សម្ដែង ​ក្នុង​ អំឡុង ឆ្នាំ ១៩៨០ ដល់​១៩៩០ គឺ អ្នក​នាង​ កែវ​ កល្យាណ​ នោះ។ សព្វថ្ងៃ អ្នក​នាង មាន​កូន​ចំនួន ២ នាក់​ ស្រី​ម្នាក់ ​និង​ប្រុស​ម្នាក់​ ។ កូន​ស្រី​មានឈ្មោះ កែវ ឡាវីញ អាយុ ២០ឆ្នាំ និងកូន​ប្រុស មានឈ្មោះ កែវ រ៉ាញូ អាយុ១៣ឆ្នាំ​។

ហើយពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញសម្រស់កូនទាំង២ របស់ អ្នក​នាង​ កែវ​ កល្យាណ​ ពិតជាមានសម្រស់ស្រស់ស្អាត និងសង្ហា ខ្លាំងណាស់។ អតីតតារាសម្តែងរូបនេះ ក៏បង្ហោះរូបភាពកូនទាំង២របស់ខ្លួន ហើយភ្ជាប់សារ​បញ្ជាក់ឲ្យដឹងថា “បណ្តូលចិត្តរបស់ម៉ាក់ ទាំង2″។

ក្នុងនោះក៏មានអ្នកខ្លះ​ ចូល comment ថា “ម៉ាក់ឡើងក្មេងកូនធំៗហើយបង” មានម្នាក់ទៀតបន្ថែមថា “បានកូនស្រីស្រស់ស្អាតមែនទែនដូចកូនកាត់អញ្ចឹង”។ នៅមិនទាន់អស់ទេ អ្នកខ្លះបន្ថែមថា “មានកូន​ប្រុស​ស្រី​ ធំៗហើយស្អាតទៀត”។ ម្នាក់ទៀតបន្តថា “ឡើងកំឡោះស្តូកឆ្នាំទៅតូចសោះបង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពរបស់តារាសម្តែងរូបនេះ​ និងកូនៗរបស់ខ្លួន ៖

Related posts

Leave a Comment