សូមចូលរួមរំលែកទុក្ខផង! Dj NaNa ជួបទុក្ខធំ ដោយប៉ារបស់ខ្លួន បានទទួលមរណភាព កាលពីព្រឹកមិញ បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ, ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅឯ…

ប្រិយមិត្តមួយចំនួន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ឌី​ជេ ណា​ណា (Dj NaNa) ជា​ស្ត្រី​មួយរូបដែល​កំពុងតែ​លេចធ្លោ​ក្នុងនៅសង្គម​ ដោយសារតែគាត់ជា​មនុស្ស​រួសរាយ​រាក់ទាក់ រួមជាមួយ​ភាពជឿជាក់ផងដែរ។

ណាណា តែងតែមាន​ការផ្តល់​ចំណេះដឹង ការលើកទឹកចិត្ត​ស្ត្រី និង​យុ​វ័យ​ឲ្យ​ក្លាហាន​ ចេះ​គិតគូរ និង​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​ តាមរយៈវីដេអូខ្លីៗដែលគាត់តែងតែបង្ហោះចូលនៅក្នុងហ្វេសប៊ុកផេករបស់គាត់មួយដែលមានឈ្មោះថា Dj NaNa។

ស្រាប់តែព្រឹកមិញនេះ នាថ្ងៃី ០៣ ខែមិថុនា ឆ្នាំ ២០២០ ឌី​ជេ ណា​ណា បានជួបទុក្ខធំ ដោយគាត់បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាព កាលពីព្រឹកមិញ វេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។

ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។”៕

Related posts

Leave a Comment