រំភើបខ្លាំងណាស់! នៅសុខៗ ស្រាប់តែឃើញ ថៅកែហាងពេជ្រ បានទៅជួប ភរិយា អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ថែមទាំងបានឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…

នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានទៅដល់ផ្ទះ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ថែមទាំងបាន ឧបត្ថម្ភ ថវិកា រហូតដល់ទៅ 3000$ ជូនភរិយា លោកតា ស៊ីន ស៊ីសាមុត ថែមទៀតផង។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ៖

“បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅ ស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ។

ឮថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ។

ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់។”៕

Related posts

Leave a Comment