ស្អាតហើយ ចិត្តល្អទៀត! ឃើញលោកតា លោកយាយ អង្គុយតាមផ្លូវ អាណិតពេក ថៅកែហាងពេជ្រ ក៏បានឈប់ឡាន ចុះសួរសុខទុក្ខ ហើយថែមទាំងជូនថវិកា ម្នាក់ៗទទួលបាន…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទៅសួរសុខទុក្ខ ភរិយា អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត ដល់ផ្ទះ ព្រមទាំងបានជូនថវិកា ចំនួន 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ លោកស្រីកំពុងតែធ្វើដំណើរតាមផ្លូវ ស្រាប់តែឃើញ លោកតា លោកយាយ អង្គុយតាមផ្លូវ អាណិតពេកក៏បានឈប់ឡាន ចុះសួរសុខទុក្ខ ព្រមទាំងជូនថវិកា ក្នុងម្នាក់ទទួលបាន ២០ $។

ក្រោយឃើញទង្វើរដ៏ប្រពៃរបស់ ថៅកែហាងពេជ្រ ម្នាក់នេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីត្រកអរជំនួសជាខ្លាំង ហើយអ្នកខ្លះទៀត ពេញចិត្តពេក ដល់ថ្នាក់ពោលពាក្យថា “ពិតជាសរសើរ បងស្រីណាស់ ស្អាតហើយ ចិត្តល្អទៀត” ​មានម្នាក់ទៀតបន្ថែមថា “ឃើញបងស្រីជួយអ្នកខ្សត់ម្ដងៗ ខ្ញុំរំភើបស្រក់ទឹកភ្នែក រកពាក្សនិយាយមិនត្រូវ ជូនពរបងស្រី ជួបតែសំណាងល្អ និងសុខភាពមាំមួន”។

ព្រមទាំងនៅមានការកោតសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ៖

Related posts

Leave a Comment