សុគន្ធ និសា ស្លៀកប៉ុន្មានឈុតនេះ ស្អាតប្លែក ទាក់ភ្នែក ខ្លាំងណាស់ ថែមទាំងបង្កប់ពាក្យមួយឃ្លា ដ៏មានន័យថា….

អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏មានអ្នកគាំទ្រ តារារូបនេះ ក៏មិនតិចអ្នកដែរ រហូតមកដល់ថ្ងៃនេះ។ បទចម្រៀងជាច្រើន ទាក់ទងមនោសញ្ចេតនា កំសត់ នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ ព្រោះគេតែងតែឮ ចាក់តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។

ចំណែកពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញតារារូបនេះ ស្លៀកសំលៀកបំពាក់ប៉ុន្មានឈុត ដែលមើលទៅជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរសឹងតែគ្រប់គ្នាថា ពិតជាស្អាត ទាក់ភ្នែកណាស់។

រឹតតែពិសេសជាងនេះទៅទៀតនោះ និសា បានភ្ជាប់សារដ៏មានន័យមួយឃ្លាថា “រូបថតក្នុងពេលតែមួយ​ ប៉ុន្តែទឹកមុខខ្ញុំអាចប្តូរបានច្រេីនបែប​ គឺវាមិនខុសអីពីចិត្តរបស់យេីងគ្រប់គ្នាដែលផ្លាស់ប្តូរច្រេីនបែប ដូចគ្នា ក្នុងរយៈពេលមួយថ្ងៃ​ តែគ្រប់គ្នាមិនបានចាប់អារម្មណ៍​ បេីអាច​បាន​ សាកអង្គុយសង្កេតមេីលចិត្តខ្លួនឯងទៅមេីលថា ក្នុងមួយថ្ងៃនេះ ចិត្តយេីងផ្លាស់ប្តូរ និងប្រែប្រួលប៉ុន្មានបែប​ ប៉ុន្មានដង​ និយាយតាមនឹកឃេីញទេ​”។

ដើម្បីជ្រាបបន្ថែមទៀត សូមទស្សនារូបភាពស្អាត របស់ និសា ខាងក្រោមននេះ ៖

Related posts

Leave a Comment