អីយ៉ា លេចមុខសុទ្ធតែ តារាល្បីៗ មកចូលរួម ពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុស ពេជ្រ សូលីកា កាលពីម្សិលមិញ មើលទៅគ្រប់គ្នាស្អាតៗខ្លាំងណាស់

ម្សិលមិញនេះ នាព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដ៏ល្បី ពេជ្រ សូលីកា បានរៀបចំពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុសរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយគ្រប់គ្នា ព្រមទំាងមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែក។

សូលីកា បានភ្ជាប់សារខ្លីមួយថា “គម្រងរូបភាពទីមួយ ថ្ងៃបង្កក់សេរីគំរប់មួយខែ របស់ Hang Aari Wednesday រីករាយទស្សនារូបភាព ពី ទូរស័ព្ទ សិនណាចា៎ នៅមានច្រើនទៀត”។

ចំណែកពេលល្ងាច ​គេឃើញមានភ្ញៀវកិត្តិយស មួយចំនួន ក៏បានមកចូលរួម ក្នុងពិធីជប់លៀង បង្កក់កូនប្រុស ពេជ្រ សូលីកា ផងដែរ ប្រកបដោយទឹកមុខ ញញឹម ស្រស់ស្រាយគ្រប់គ្នា មើលទៅពិតជាស្និតស្នាលខ្លាំងណាស់ ហើយក៏មានវត្តមាន តារាសម្តែង ម៉ាក សែនសូនីតា តារាចម្រៀង វីរៈ និច្ច និងតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។

កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់៕

Related posts

Leave a Comment