រំភើបណាស់! ព្រឹកនេះ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ១នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់…

នៅព្រឹក ថ្ងៃទី ១៧ ខែមិថុនា​ ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពី ករណីព្យាបាលជាសះស្បើយ ០១នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីទេ។

ត្រឹមម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៦នាក់ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់ និង អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១២៨នាក់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាន សេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល ដែលមានភ្ជាប់ជូនខាងក្រោមនេះ ៖

Related posts

Leave a Comment