ញាក់សាច់! ស្ងាត់ៗ ថៅកែហាងពេជ្រ និងស្វាមី អង្គុយញុំាមីឆា តាមផ្លូវយ៉ាងសាមញ្ញ ពិសេសជិះសុទ្ធតែរថយន្ត Rolls-Royce Cullinan ស៊េរី​ទំនើប​បំផុត​ ទើបទិញ មានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ គឺលោក ទ្រី ដាណា ទើបទិញ រថយន្ត Rolls-Royce Cullinan 2020 ស៊េរី​ទំនើប​បំផុត​ ហើយប្រភពខ្លះ បានបញ្ជាក់ថា រថយន្តនេះ មានតម្លៃ​ប្រហែល​ជាង ៩០ម៉ឺន​ដុល្លារ ​អាមេរិក ​ឯណោះ។

ក្នុងនោះផងដែរ ហ្វេសប៊ុកផេកមួយឈ្មោះ Phnom Penh Today បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាព លោកស្រី និងស្វាមី កំពុងអង្គុយញុំាមីឆា តាមផ្លូវ យ៉ាងសាមញ្ញ ព្រមទំាងបញ្ជាក់បន្ថែមថា ៖

“ហេងណាស់ ថ្ងៃនេះ បានឃើញ idol មកញុំាមីឆាតាមផ្លូវលីយ៉ុងផាត់ សាមញ្ញណាស់ ២នាក់ប្ដីប្រពន្ធគាត់ ជិះសុទ្ធតារ៉ុលរ៉យ តែចូលចិត្តតាមផ្លូវដូចខ្ញុំជិះម៉ូតូដែរ ឮថាអា ស ក្រោយគាត់ នោះប្រហែលខ្ទង់មួយលានដុល្លារ។ ឃើញគាត់ជួយគេរហូត ពិតជាស្រលាញ់គាត់ណាស់។ ចង់ឱ្យមានមនុស្សល្អៗបែបនេះ កាន់តាច្រើន”។

ក្រោយឃើញបែបនេះ គ្រប់គ្នាលាន់មាត់ថា “ហាងថ្មី ឡានថ្មី ជីវិតជោគជ័យ មានអ្នកស្រលាញ់ច្រើន” អ្នកខ្លះបន្ថែមថា “អូហូ ចូលរួមអបអរ ចេៗ ដាណា Idol ក្នុងចិត្ត ឡូយណាស់” អ្នកខ្លះបន្ថែមថា “កេរ្ដិ៍ ឈ្មោះល្អ ក្រអូបបញ្ច្រាសខ្យល់ យ៉ាងណា មនុស្សមានចិត្តសប្បុរស នរណាក៏ត្រេកអរជាមួយដែរបងស្រី”៕

Related posts

Leave a Comment