រំភើបជំនួស! ទីបំផុត ស្រីអូន បានជួប កីឡាប្រដាល់ មុត ខ្លឹមខ្មៅ ហើយ ព្រមទាំងទទួលបានថវិកាពីសប្បុរសជន ដើម្បីជួយកីឡាករនេះ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

អ្នកស្នេហាវិស័យកីឡាជាច្រើន ពិតជាបានជ្រាបហើយ កាលពីពេលថ្មីៗនេះ កីឡាប្រដាល់សេរី ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ មុត ខ្លឹមខ្មៅ បានជួបទុក្ខ ដោយសារកូនតូចទាំង២នាក់ កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង។

ដោយក្តីអាណិតខ្លោចចិត្ត គេប្រទះឃើញ ស្រីអូន ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ បានជួបជាមួយ កីឡាប្រដាល់រូបនេះហើយ ព្រមទាំងបានធ្វើការ Live វីដេអូ ដើម្បីស្វែងរកជំនួយជូន ខ្លឹមខ្មៅ ថែមទៀតផង រហូតទទួលបានថវិកា ១៧៦៣ ដុល្លារ ហើយក៏នៅមានថវិកាមួយចំនួនទៀត របស់សប្បុរសជនដែលឧបត្ថម្ភតាមក្រោយ មិនទាន់បានសរុប។

ស្រីអូនបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ជួបកីឡាប្រដាល់បងខ្លឹមខ្មៅ 081750455 ABA 001935090 NOUN CHANDALIN
ជួយស៊ែរផងបងប្អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment