ឯកឧត្តម គួច ចំរើន៖ ដេីរមេីលការស្ថាបនាផ្លូវ​ ពេញមួយថ្ងៃ​ ពិតជាអស់កំលាំង​ តែបានមកប៉ះ​ ពងទាកូន​ នៅជាប់មហាវិថីឆ្នេររាម​ ក្រោមម្លប់ដេីមស្ងាវ ពេលថ្ងៃរៀបលិច​ ពិតជាមានរសជាតិមែន

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឯកឧត្តម គួច ចំរើន ដែលជា អភិបាលខេត្តព្រះសីហនុ នោះ។ បន្ទាប់ពីចូលកាន់ដំណែងនៅក្នុងខេត្តនេះ គេតែងតែឃើញលោកមានការមមាញឹកជាខ្លាំងនូវកិច្ចការដែលត្រូវដោះស្រាយបន្ទាន់ ដែលមានជាហូរហែរ។

ចំណែកនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ គេប្រទះឃើញលោក អង្គុយពិសារពងទាកូន មើលទៅពិតជាទំនងឆ្ងាញ់ណាស់ ជាមួយក្រុមការងារប្រកបដោយភាពស្និតស្នាលជាខ្លាំង។

ឯកឧត្តម គួច ចំរើន ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា៖ “ដេីរមេីលការស្ថាបនាផ្លូវ​ ពេញមួយថ្ងៃ​ ពិតជាអស់កំលាំង​ តែបានមកប៉ះ​ ពងទាកូន​ នៅជាប់មហាវិថីឆ្នេររាម​ ក្រោមម្លប់ដេីមស្ងាវ ពេលថ្ងៃរៀបលិច​ ពិតជាមានរសជាតិមែន។”៕

Related posts

Leave a Comment