អីយ៉ា ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប ភ្លាម ឱក សុគន្ធកញ្ញា​ ដាក់ប៉ុន្មានប៉ុស្តិ៍នេះមក ស្រស់ស្អាតណាស់ ជាពិសេសមើលទៅមុខ ឆលី គួរឲ្យស្រឡាញ់ដល់ហើយ…

អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្ត របស់ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលមានមុខមាត់គួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងណាស់។ បន្ទាប់ពីរៀបមង្គលការ ជាផ្លូវការមក កាដូពិសេសនេះហើយ ធ្វើឲ្យ តារាចម្រៀងរូបនេះ និងស្វាមី ពេញចិត្តជាខ្លាំង។

ហើយថ្មីៗនេះ ឱក សុគន្ធកញ្ញា និងស្វាមី មានដំណើរកម្សាន្តដ៏សែនរីករាយមួយជាមួយ ឆលី មើលទៅពិតជាសប្បាយ រីករាយ និងពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។

ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប ភ្លាម ពួកគាត់បាននាំគ្នាថតរូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួន មើលទៅពិតជាគួរឲ្យទាក់ទាញជាខ្លាំង ជាពិសេសនោះ មើលទៅមុខ ឆលី គួរឲ្យក្នាញ់ដល់ហើយ កាន់តែធំ កាន់តែសង្ហា មិនចាញ់ ប៉ាៗប៉ុន្មានទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកម្ររូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment