ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គឹមហេង ដល់មន្ទីរពេទ្យកាល់មែត ព្រមទាំងបានឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…

មហាជនជាច្រើនពិតជាបានជ្រាបហើយ ​នូវហេតុ​ការណ៍​គ្រោះ​​​ថ្នា​ក់​ច​រា​ចរណ៍​ដ៏​​អា​ក្រ​ក់ កាល​ពី​យប់​រំ​លង​អាធ្រាត​ ឈាន​ចូល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​ ២០២០ ដែល​ប​ង្ក​ដោយ​រថ​យន្ដ​ទំ​​នើប មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បុ​ក​ម៉ូតូ​ម៉ាក PCX ដែល​ជិះគ្នា ២នាក់ ​ដោយ​​កីឡាករ ទៀត គឹមហេង (រ​ងរបួ​សធ្ង​ន់) និង​មិត្ត​ស្រី (បណ្ដា​ឲ្យ​ស្លា​ប់​ប​ង់​ជី​វិត​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេ​តុ) ។

បន្ទាប់ពីកើតហេតុ ទៀត គឹមហេង ត្រូវ​បា​ន​បញ្ជូន​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ដែល​មក​ទល់​ពេល​នេះ ក្រុម​គ្រូ​ពេទ្យ កំ​ពុង​តាម​ដាន​ស្ថាន​ភាព​គេ​នៅ​ឡើយ ។

 

វេជ្ជបណ្ឌិត បាន​បញ្ជា​ក់​ថា ក្រោយ​ធ្វើ​ការ​ស្កេន​ជំ​ហាន​ដំបូង គឹមហេង មាន​ដុំ​ឈា​ម​តូច​មួយ នៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល ដែល​ត្រូវ​ធ្វើ​ការ​តាម​ដាន ៤៨​ម៉ោង ប្រ​សិន​បើ​ឈា​ម​នោះ មិន​រីក​ទេ មា​ន​ន័យ​ថា ស្ថាន​ភាព​ល្អ​ប្រ​សើរ មិន​ចាំ​បាច់​ព្យា​បាល​តាម​ការ​វះ​កា​ត់​ឡើយ តែ​បើ​ឈាម​កក​នោះ រីក​ធំ​ឡើង​ក្រុម​គ្រូ​ពេទ្យ នឹង​ពិនិត្យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​ភាគ​រយ​ច្រើន​អាច​ប្រើ​​វិធី​ព្យា​បាល​ដោយ​វះកា​ត់ ។ ពាក់​ព័ន្ធ​ស្មារ​តី​វិញ គឺ​មាន​ស្ថាន​ភាព​ធម្មតា គ្រាន់​តែប៉ះ​ទ​ង្គិ​ច​ប​ញ្ហា​ផ្លូវ​ចិ​ត្ត ដោយ​សារ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ។

ក្នុងនោះផងដែរ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ ទៀត ចំរើន បានប្រាប់ឲ្យដឹងថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញមកសួរសុខទុក្ខកូនរបស់ខ្ញុំបាទដល់មន្ទីរពេទ្យកាល់មែត ដែលគ្រោះថ្នាក់ច​រាចរណ៍កាលពីយប់មិញវេលាម៉ោង ១ រំលងអាទ្រាធ ឈានចូលថ្ងៃទី ២៧ ៦ ២០២០ និងបានឧបត្ថម្ភថវិកាចំនួន ១០០០$ សំរាប់ព្យាបាលផងដែរ។”៕

Related posts

Leave a Comment