លោកអេីយលោក អ្នកណាយល់អារម្មណ៍នេះ! ម្តាយស្រែកយំស្ទើរគាំង ខណៈពេល គេយកស​ពកូនស្រី ទៅប​ញ្ចុះ, គ្រប់គ្នាឃើញហើយ ទប់ទឹកភ្នែកលែងជាប់ហើយ (មានវីដេអូ)

កាល​ពី​យប់​ រំ​លង​អាធ្រាត​ ឈាន​ចូល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​ ២០២០ មានហេតុ​ការណ៍​គ្រោះ​​​ថ្នា​ក់​ច​រា​ចរណ៍​ដ៏​​អា​ក្រ​ក់  ដែល​ប​ង្ក​ដោយ​រថ​យន្ដ​ទំ​​នើប មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បុ​ក​ម៉ូតូ​ម៉ាក PCX ដែល​ជិះគ្នា ២នាក់ ​ដោយ​​កីឡាករ ទៀត គឹមហេង (រ​ងរបួ​សធ្ង​ន់) និង​មិត្ត​ស្រី ឈ្មោះ គ្រី សុខដាឡែន អាយុ ១៧ ឆ្នាំ (បណ្ដា​ឲ្យ​ស្លា​ប់​ប​ង់​ជី​វិត​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេ​តុ) ។

ចំណែកសា​កស​​ពបានប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្សារបុសខ្នុរ ភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។”។

ក្នុងនោះផងដែរ បើក្រឡេកមើលវីដេអូមួយ នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ដែលបង្ហោះដោយម្ចាស់ហ្វេសប៊ុកឈ្មោះ Po Chhunay រឹតតែខ្លោចចិត្តបំផុត ខណៈឃើញម្តាយ របស់ គ្រី សុខដាឡែន ស្រែកយំស្ទើរតែសន្លប់ទៅហើយ ព្រោះតែនឹកស្តាយស្រណោះកូនស្រីជាពន់ពេក ធ្វើឲ្យគ្រប់គ្នាឃើញហើយ ក៏ទប់ទឹកភ្នែកលែងជាប់ដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment