នៅសុខៗ ស្រាប់តែស្រីអូន បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ដោយភ្ជាប់សារប៉ុន្មានឃ្លាថា “ស្គាល់គ្នា7ឆ្នាំ រៀបការ 3ឆ្នាំ ធ្វេីអោយខ្ញុំដឹងថា…”

ស្រីអូន គឺជា ស្ត្រីដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន។ ក្រៅពីរបររកស៊ី ស្រីអូន ក៏បានរួមចំណែកយ៉ាងធំ ជួយអ្នកទីទាល់ក្រ ជាហូរហែ មិនដែលដាច់ឡើយ ទើបធ្វើឲ្យមហាជនជាច្រើន កើតក្តីពេញចិត្ត និងគោរពស្រឡាញ់ ស្ទើរគ្រប់គ្នា មកទល់ពេលនេះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូនបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយស្វាមីរបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖

“ស្គាល់គ្នា 7ឆ្នាំរៀបការ 3ឆ្នាំ ធ្វេីអោយខ្ញុំដឹងថា…
– មនុស្សម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី
– មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វេីគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី

– មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលេីលោកនេះគឺ លោកប្ដី
– ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វេី
– ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វេី ជាទីប្រឹក្សាដ៏ល្អ

សុំទោសប្ដីសំលាញ់ដែលប្រពន្ធគិតការងារច្រេីនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វេីដេីម្បីគ្រួសារយេីង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច”៕

Related posts

Leave a Comment