កក្រើកបាត់! ស្ងាត់ៗ ខាន់ ជេមស៌ ច្រៀងបទ “ស្មោះប៉ុណ្ណឹងមិនល្មម” សំនៀងដើម ព្រាប សុវត្ថិ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ។

បទពីរោះៗ ជាច្រើនរបស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា មានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

​ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយខ្លាំង ក្រោយឃើញលោក បានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា “ស្មោះប៉ុណ្ណឹងមិនល្មម” ដែលជាសំនៀងដើមលោក ព្រាប សុវត្ថិ។ ខាន់ ជេមស៌ ក៏បានភ្ជាប់សារខ្លីមួយថា “ផ្ញើជូនរៀមច្បងរបស់ប្អូន Preap Sovath #ស្មោះប៉ុណ្ណឹងមិនល្មម”។

ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា ៖
– តឹងខ្លាំងណាស់បងអើយ តែបងនៅច្រៀងបានពីរោះរហូតដល់ចប់
– អូយតឹងជំនួសហើយអាយដល

ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់លោក ខាន់ ជេមស៌ ច្រៀងទាំងអស់គ្នា ៖

Related posts

Leave a Comment