ទីបំផុត អ្នកនាង Love Riya ចេញមុខបកស្រាយហើយ ចំពោះការរិះគន់រឿង ស្លៀកពាក់ តែងខ្លួន ឆើតឆាយ ចូលរួមបុណ្យ៧ថ្ងៃ ឪពុក អ្នកនាង ខាត់ សុឃីម, ដោយបញ្ជាក់យ៉ាងខ្លីថា… (មានវីដេអូ)

កាលពី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ គឺដល់ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក៏មានវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួម ផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា និងតារាជាច្រើនទៀត។

ក្នុងនោះ ក៏មានវត្តមាន អ្នកលក់ឡេដ៏ល្បីឈ្មោះ គឺ Love Riya ក៏បានចូលរួមពិធីបុណ្យ៧ថ្ងៃនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ដែលមិនមានអ្វីមកកាត់ថ្លៃបាន។

ក្រោយឃើញវត្តមាន Love Riya មកចូលរួមពិធីនេះ ក៏មានមហាជនមួយចំនួន បានរិះគន់នូវការស្លៀកពាក់របស់អ្នកលក់ឡេម្នាក់នេះថាមិនសមរម្យទាល់តែសោះ ថាធ្វើខ្លួនដូចជាទៅញុំាការ​ ឬហែរជំនួនគេ។

នៅទីបំផុត នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកនាង Love Riya ចេញមុខបកស្រាយហើយ ចំពោះការរិះគន់រឿង ស្លៀកពាក់ តែងខ្លួនឆើតឆាយ ចូលរួមបុណ្យ៧ថ្ងៃ ឪពុក អ្នកនាង ខាត់ សុឃីម ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយ តារាញូស៍។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment