នៅសុខៗ ស្រាប់តែ ថៅកែហាងពេជ្រ បង្ហោះសារមួយថា “នាងខ្ញុំសុំបង្ហោះមួយហេីយណា​ ថ្ងៃនេះមកដល់ស្នងការក្រុង មកដាក់ពាក្យប្តឹង ទៅលេីបុគ្គលមួយចំនួន ដែលបាន​…”

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ព្រោះនេះជាលើទី១ហើយ ដែលឃើញ ថៅកែហាងពេជ្រ បង្ហោះសារបែបនេះ។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់បន្ថែមយ៉ាងខ្លីថា ៖

“នាងខ្ញុំសុំបង្ហោះមួយហេីយណា​ ថ្ងៃនេះមកដល់ស្នងការក្រុង មកដាក់ពាក្យប្តឹង ទៅលេីបុគ្គលមួយចំនួន ដែលបាន​ ឡាយជេរ ឬប្រមាថមកលេីរូបនាងខ្ញុំតាមរយៈ​ ហ្វេសប៊ុក (ឡាយ ឬ​ ខមិន និងផុស)

កន្លងមក អ្នកដែលនិយាយប៉ះពាល់ដល់ឈ្មោះរបស់នាងខ្ញុំ​ នាងខ្ញុំប្តឹង តែមិនបានផុស​ ហេីយធ្វេីអោយបុគ្គលមួយចំនួនគិតថា ខ្ញុំស្រួលអោយគេជេ​រ តែពេលនេះសូមប្រាប់ថា ប្តឹងម្នាក់ទៀតហេីយ​ សូម​ ស្នងការក្រុង សហការជាមួយនាងខ្ញុំផង​ សូមអរគុណ ហេីយសូមផ្តាំទៅផងថានាងខ្ញុំមិនមែនអោយជេ​ ទទេៗទេ រស់នៅសូមអោយតែសុខរាងៗខ្លួនទៅកុំអោយបេះពាល់ដល់ខ្ញុំ”៕

Related posts

Leave a Comment