មានទាំងទ្រព្យ ថែមទាំងចិត្តល្អទៀត! មុនថ្ងៃសម្ពោធហាងមាសពេជ្រ ១ថ្ងៃ ថៅកែហាងពេជ្រ បានចែកអំណោយ ជូនអ្នកក្រីក្រ ជាច្រើនគ្រួសារ នៅព្រែកព្នៅ គ្រប់គ្នាឃើញហើយលាន់មាត់ថា…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាថៅកែហាងមាសពេជ្រ និងជាម្ចាស់អាជីវកម្មជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន។ លោកស្រី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ថែមទៀតផង ដោយតែងតែជួយអ្នកទីទាល់ក្រជាហូរហែមិនដែលដាច់ឡើយ។

ជាក់ស្តែងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ មុនថ្ងៃសម្ពោធហាងមាសពេជ្រ របស់ខ្លួន ១ថ្ងៃ លោកស្រី និងស្វាមី បានចែកអំណោយ ជូនអ្នកក្រីក្រ ជាច្រើនគ្រួសារ នៅព្រែកព្នៅ ប្រកបដោយក្តីពេញចិត្ត ចេញពីបេះដូង។

ក្រោយឃើញសកម្មភាពនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើបជំនួសពួកគាត់ដែលមានទទួលអំណោយ ហើយមានអ្នកខ្លះទៀតចូល comment ថា ៖

– សូមសរសើរទឹកចិត្តបងស្រី
– ជួនពរបងទាំងពីរអោយហេងៗបង
– មានទាំងទ្រព្យសម្បត្តិថែមទាំងចិត្តល្អទៀត
– លើសពីធ្វើបុណ្យប្រាំពីរវត្តទៅទៀត

ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment