ស្អាតហើយ ចិត្តល្អទៀត! ប្អូនប្រុសពិកាតាំងពីអាយុ ៩ខែ ពេលនេះអាយុ ២២ឆ្នាំហើយ, ដោយក្តីអាណិតខ្លាំងពេក អ្នកនាង សៀវម៉ី បានជូន រទេះពិកា១គ្រឿង ស្បៀងអាហារ របស់ប្រើប្រាស់ រួមថវិការហូតដល់ទៅ…

មហាជនមួយចំនួនធំ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។

ជាក់ស្តែងនៅព្រឹកមិញនេះ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពបាននាំយកអំណោយទៅចែកជូន ប្អូនប្រុសពិកាម្នាក់។ អ្នកនាង បានបញ្ជាក់បន្ថែមថា ៖

“ថ្ងៃសៅរ៍ទី04ខែកក្កដា2020នាងខ្ញុំអ៊ានសៀវម៉ី និងព្រះតេជគុណ នួន សុផន ព្រមទាំងក្រុមការងារ បាននាំយកអំណោយទៅជួយដល់ប្អូនប្រុសពិកាតាំងអាយុ9ខែ ឥឡូវអាយុ22ឆ្នាំហើយ។ អំណោយទាំងនោះរួមមានដូចជា៖  រទេះពិកា1គ្រឿង, អង្ក50គីឡូ, មី1កេស,  ត្រីខ1យួរ,  ទឹកត្រី1យួរ, ទឹកស៊ីអ៊ីវ1យួរ, ប្រេងឆា5លីត, ស្ករស2គីឡូ, អំបិល1គីឡូ, ប៊ីចេងកន្លះគីឡូ, ទឹកសុទ្ធ1កេស, សាប៊ូម្សៅ5គីឡូ, សាប៊ូប្រូធិចមួយដុំធំ និងថវិកា 600$។

ប្អូនប្រុសរស់នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាងខ្ញុំសូមជូនបុណ្យមិត្តភក្តិទាំងអស់គ្នាផង។”៕

Related posts

Leave a Comment