នេះហើយមុខមាត់ កូនស្រី ចែកា ទើបកើតព្រឹកមិញ គួរឲ្យក្នាញ់ណាស់ កើតភ្លាមយំផ្អើលពេទ្យ ដល់ថ្នាក់ ចែកា ក៏និយាយដែរថា…(មានវីដេអូ)

នា ព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ នេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា ទម្ងន់បាន ៣,៥ គីឡូ តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ នៅឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។

ចែកា ក៏បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួន បញ្ជាក់បន្ថែមថា “កូនmummy កើតភ្លាមយំផ្អើលពេទ្យភ្លាម សំលេងដូចម្ដាយណាស់ឡើងស្រួយតែម្ដង អូនមានទំងន់ 3.5kg ស្វាគមន៍មកកាន់ពិភពលោក​ នុន​ ចន្ទម៉ូនីតា​ កូនមាស កូនពេជ្រ 05/7/2020″។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហោះសារចូលរួមអបអរសាទរ ចំពោះចែកា និងស្វាមី ដែលបានទទួលសមាជិកថ្មី ហើយអ្នកខ្លះទៀតបន្ថែមថា ៖ ចែកាតាំងពីមានកូន និងអត់កូន និយយាយពីសម្រស់វិញ នៅតែស្អាតដដែលមិនទ្រុឌទ្រោម, សំខាន់Mommy មុខស្អាតរហូត, សូមសរសើរបង ចូលពេទ្យហើយ នៅមានស្មារតីញញឹមបានទៀត។

ព្រមទំាងនៅមាន comment ល្អៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ ទាំងអស់គ្នា ៖

Related posts

Leave a Comment