អីយ៉ា កម្មវិធីខួបកំណើត កូនពៅ លោក ព្រាប សុវត្ថិ មើលទៅសាមញ្ញមែន តែសប្បាយរីករាយ និងកក់ក្តៅណាស់ កាន់តែពិសេសនោះ ព្រាប សុវត្ថិ ជូនពរកូនពៅ នូវពាក្យ១ឃ្លាថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិនោះ ដែលមានកូនប្រុសដល់ទៅ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង តាមរយៈការបង្ហោះរូបភាពក្នុងហ្វេសប៊ុកជាហូរហែ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ គឺចំថ្ងៃខួបកំណើតកូនពៅរបស់លោក ព្រាប សុវត្ថិ តែម្តង ដោយមានការរៀបចំយ៉ាងសាមញ្ញបំផុត ជាលក្ខណៈគ្រួសារ មើលទៅពិតជាកក់ក្តៅ និងសប្បាយរីករាយជាខ្លាំង។

លោក ព្រាប សុវត្ថិ ក៏បានជូនពរនូវពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា  “ជូនពរឲ្យមានសុខភាពល្អ រកស៊ីមានបាន ចំរុងចម្រើនរហូត ពេញមួយជីវិត”។

ក្រោយឃើញបែបនេះ​ ធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់ សុវត្ថិ សិរីវុឌ្ឍ ដែលជា កូនពៅ លោក ព្រាប សុវត្ថិ បានបង្ហោះសារជូនពរជាច្រើនផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment