អីយ៉ា ស្ងាត់ៗ ពេជ្រ សូលីកា និងស្វាមី បាននាំកូនប្រុស ទៅលេង ទឹកដីអង្គរ ខេត្តសៀមរាប បាត់, មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ អមដោយទេសភាពស្អាតៗដល់ហើយ

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបហើយថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។

កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យខ្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

លុះដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដ៏ល្បី ពេជ្រ សូលីកា និងស្វាមី ក៏បានរៀបចំពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុសរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយគ្រប់គ្នា ព្រមទំាងមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែក និងមានការចូលរួមពីសំណាក់ភ្ញៀងកិត្តិយសជាច្រើន ប្រកបដោយភាពស្និតស្នាលជាខ្លាំង។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ គេឃើញ ពេជ្រ សូលីកា និងស្វាមី ឆ្លៀតពេលវេលាដ៏មានតម្លៃ បាននាំកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ទៅលេងទឹកដីអង្គរ ខេត្តសៀមរាប ព្រមទាំងបានផ្តិតយករូបភាពមកបង្ហាញ មើលទៅពិតជាមានភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់ អមដោយទេសភាពស្រស់ស្អាតទាក់ភ្នែកទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment