ជ្រះថ្លាណាស់! ម៉ាក សែនសូនីតា និងស្វាមី យកទៀនព្រះវស្សា និងគ្រឿងបរិក្ខា ទៅប្រគេនព្រះសង្ឃ គង់នៅវត្តស្តេចគង់ ព្រមទាំងជូនថវិកាដល់ចាស់ៗ ប្រកបដោយក្តីរីករាយ គ្រប់គ្នាឃើញហើយរំភើបជំនួស ថែមទាំងសរសើររូប១ប៉ុស្តិ៍នេះ ថា… (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា គឺ ម៉ាក សែនសូនីតា ហៅកញ្ញា តូតា បានចូលរោងការជាផ្លូវការហើយ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា ជាពិសេសនោះ កូនក្រមុំនៅថ្ងៃនេះតុបតែងខ្លួន គួរឲ្យទាក់ទាញជាខ្លាំង។

ក្រោយរៀបការ ស្រាប់តែនៅពេលថ្មីៗនេះ តារារូបនេះ មានដំណឹងល្អ មួយសម្រាប់ស្វាមីជាទីស្រឡាញ់ហើយ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយទេ។

ម៉ាក សែនសូនីតា និងស្វាមី តែងតែបានបង្ហាញភាពផ្អែមល្ហែម ជាញឹកញាប់ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង ហើយពេលថ្មីៗនេះទៀត នីតា បានបង្ហោះរូបជាមួយស្វាមីជាច្រើនសន្លឹកទៀតហើយ ព្រមទាំងភ្ជាប់សារខ្លីមួយថា  “ស្រលាញ់ម្នាក់ហ្នឹង ត្រូវការម្នាក់ហ្នឹង មានម្នាក់ហ្នឹងក្បែរខ្លួន គឺ ក្តីសុខកក់ក្តៅ ហើយមានសុវត្ថិភាពគ្រប់កន្លែង អូនស្រលាញ់បង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ ម៉ាក សែនសូនីតា និងស្វាមី បានយកទៀនព្រះវស្សា និងគ្រឿងបរិក្ខា ទៅប្រគេនព្រះសង្ឃ គង់នៅវត្តស្តេចគង់ ព្រមទាំងបានជូនថវិកាដល់ចាស់ៗ ប្រកបដោយចិត្តជ្រះថ្លា គ្រប់គ្នាឃើញហើយរំភើបជំនួស នូវទឹកចិត្តដ៏ប្រពៃមួយនេះ។

ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន លាន់មាត់សរសើរថា ៖ ស្អាតទាំងបងប្រុសបងស្រី, គ្រាន់តែអុចទៀនក៏ឆ្លៀតស្វីតដែរ, សាធុ សាធុ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត នូវទឹកចិត្តដ៏ជ្រះថ្លាមួយនេះ។

តារាសម្តែងដ៏ល្បីរូបនេះ បានភ្ជាប់សារខ្លីមួយថា៖ “យកទានព្រះវស្សា និងគ្រឿងបរិក្ខា មកប្រគេនព្រះសង្ឃ នៅវត្តស្តេចគង់ ខេត្តកំពង់ស្ពឺ…សាធុ ជូនបុណ្យដល់អ្នកទាំងអស់គ្នាផងច៎ា៉”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment