អានសារ ភរិយា លោក ព្រាប សុវត្ថិ សរសេរហើយ បានដឹងថាគ្រួសារពួកគាត់ មានសុភមង្គល និងកក់ក្តៅ ខ្លាំងប៉ុណ្ណា ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា…

បច្ចុប្បន្ន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។

គ្រួសាររបស់លោក ព្រាប សុវត្ថិ តាំងពីដើមរហូតមកដល់ពេលនេះ មិនដែលលេចឮរឿងមិនល្អទាល់តែសោះ ពិសេសថែមទាំងបង្ហាញរូបភាពជាច្រើនសន្លឹក មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅណាស់។

ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ គឺចំថ្ងៃខួបកំណើត សុវត្ថិ សិរីវឌ្ឍ ដែលត្រូវជា កូនពៅ របស់លោក ព្រាប សុវត្ថិ ហើយក៏មានកម្មវិធីតូចមួយ ដែលមានការរៀបចំយ៉ាងសាមញ្ញបំផុត ជាលក្ខណៈគ្រួសារ មើលទៅពិតជាសប្បាយរីករាយជាខ្លាំង។

ឆ្លៀតក្នុងឱកាស ដ៏ពិសេសនោះ ភរិយា លោក ព្រាប សុវត្ថិ ក៏បានថតរូបភាពជាច្រើនសន្លឹក ជាមួយ លោក ព្រាប សុវត្ថិ ព្រមទាំងភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា “អូនស្វិតទៀតហើយណ៎ា បងប្អូនច៎ា”។

ក្រោយឃើញបែបនេះ ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ពិតជាsweetមែន, ស្រឡាញ់អ្នកទាំងពីរ my idol, ស្រស់ស្អាតណាស់ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀតក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment