នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព ដែលលោកស្រី និងស្វាមី រួមទំាងកូនស្រី បាននាំ ស្បៀងអាហារ រួមនិងថវិកា ដល់ទៅ ៥០០ដុល្លារ ទៅជូនលោកយាយម្នាក់ ដែលពិកាភ្នែក ទំាងសងខាង មើលទៅពិតជាអាណិតខ្លោចចិត្តណាស់។ លោកស្រី ក៏បានភ្ជាប់សារមួយទំាងអារម្មណ៍រំជួលចិត្តថា ៖
“ខ្ញុំមិនដឹងនិយាយម៉េចឱ្យត្រូវទេ ចង់ស្រក់ទឹកភ្នែកតាមគាត់ ជូនថវិកាគាត់ខ្លះ គាត់យំ គាត់ថាមិនដែលស្គាល់ មិនដែលកាន់លុយប៉ុណ្ណឹងទេ តាំងពីកើតមក។ លោកយាយនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពិកាភ្នែកទាំងសងខាង។
ខ្ញុំមិនសូវដឹងច្បាស់ទេ តែសួរអ្នកភូមិ ថាគាត់នៅតែម្នាក់ឯង គ្មានកូនចៅទេ។ ឱលោកយាយអើយ ជីវិតចុងក្រោយ ហេតុអីលំបាកយ៉ាងនេះ។ មើលឃើញកូនខ្ទមគាត់ ពិតជាកម្សត់ណាស់។
ខ្ញុំក៏មិនដឹងថាគាត់រស់នៅយ៉ាងម៉េចដែរ ហើយអំណោយនេះ ប្រគល់ជូនគាត់ ផ្ដាំអ្នកជិតខាងជួយមើលគាត់ សង្ឃឹមថាអាចជួយសម្រួលគាត់បានមួយរយៈដែរ។ ជីវិតគឺបែបនេះ ឃើញហើយ ខ្លោចចិត្ត”៕