អីយ៉ា កូនៗធំអស់ហើយ តែមើលទៅ ព្រាប សុវត្ថិ និងភរិយា នៅក្មេងដដែល ថែមទំាងបង្ហោះសារដ៏ផ្អែមល្ហែមមួយឃ្លាទៀត ថា…

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវកំពូល តារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ព្រាប សុវត្ថិ ហើយបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រខ្លាំងមកដល់ពេលនេះ ជាពិសេសបទទាក់ទងហ្នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេញធុញទ្រាន់។

លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។

ទោះកូនៗធំអស់ហើយ ក៏ដោយ គេតែងតែងឃើញ លោក ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមដាក់គ្នាញឹកញាប់ណាស់។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ភរិយា លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាព ៣សន្លឹក ព្រមទំាងភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា ៖ “ពេលវេលាកាន់តែលឿន កាន់តែអោយអូនស្រលាញ់បងខ្លាំងឡើង អរគុណបងគ្រប់យ៉ាង ប្តីសម្លាញ់ កូនសម្លាញ់ចិត្ត”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន comment ថា ៖ ជូនពរបងស្រីមានក្ដីសុខច្រើនៗ, ស្រស់ស្អាតណាស់, ក្ដីសុខកើតចេញពីកាស្រឡាញ់នឹងយល់ចិត្ដគ្នា, បងស្រីរាងស្អាតណាស់, កូនៗធំអស់ហើយ តែមកមើលម៉ែឪវិញ នៅតែក្មេងដដែល។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ខាងក្រោមនេះ ៖

Related posts

Leave a Comment