អីយ៉ា ស្ងាត់ៗ តារាសម្តែង ម៉ាក សែនសូនីតា និងស្វាមី មានមុខជំនួញដ៏ធំមួយនេះ ទៀតបាត់ នៅជាប់ជើងភ្នំ ថែមទំាងភ្ជាប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

ប្រិយមិត្តទូទៅ ពិតជាបាន ជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយនោះទេ។

ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។

ហើយថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាសម្តែងរូបនេះ ប្រកាសជាផ្លូវការថា ខ្លួន នឹងបើកលក់គ្រឿងអលង្ការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាក្តីប្រាថ្នាតំាងពីតូច។

នៅមិនទាន់អស់ទេ ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ តូតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈកំពុងនៅកសិដ្ឋានចិញ្ចឹម គោ និងមាន់ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ការងារថ្មី… ប្តីប្រាប់ថាមករៀនមើលអោយហើយទៅ តិចទៀតអូនឯងត្រូវPromoteលក់គោ លក់មាន់ អោយបងហើយ

អើយបងប្អូនអើយ…បងប្អូនណាត្រូវការទិញគោទិញមាន់អីទាក់ទងបានចា មានបោះដុំនឹងលក់រាយ Call : 089 313131 ទីតាំង កំពង់ស្ពឺ ហើយក៏មានទទួលទិញគោដែលចា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment