សប្បាយក៏សប្បាយ ភ័យក៏ភ័យ ! ដំណើកំសាន្ដ បោះតង់ ក្រុមគ្រួសារ នាយ ចឺម ម្តងនេះ ជួបឧបសគ្គតាមផ្លូវ ឡើងបះសក់ ខណៈមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ (មានវីដេអូ)

អ្នកគំាទ្រ ក៏ដូចជាមហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជា មិនខាន លោក សុខ មេសា ហៅ ចឺម នោះ ហើយលោក ក៏ធ្លាប់ជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប ផងដែរ នៅក្នុងក្រុមជាមួយនាយ ពាក់មី ផងដែរ កាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។

ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ក៏នៅតែមានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាពអាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឆ្លៀតពេលវេលាដ៏មានតម្លៃ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ចឺម និងក្រុមគ្រួសារមានដំណើរកម្សាន្ត បោះតង់ មួយ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ អមដោយមានភ្លៀងធ្លាក់ស្រិចៗ លាយឡំទៅដោយទេសភាព ធម្មជាតិ ស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។

ក្នុងដំណើរកម្សាន្តមួយនេះ ក៏ពួកគាត់ទាំងអស់ ក៏បានជួបនូវ ឧបសគ្គ មួយ ឡើងបះសក់ ផងដែរ ដោយមានរថយន្ត រអិលជាប់ផុង ខណៈកំពុងមានភ្លៀងធ្លាក់ស្រិចៗ មើលទៅគ្រប់គ្នាសប្បាយក៏សប្បាយ ភ័យក៏ភ័យ ណាស់ដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment