ក្តៅៗ ! Love Riya ត្រូវចោរគាស់ផ្ទះ កាលពីយប់មិញ ហើយលួចទូរដែកតូច យកទៅបាត់ហើយ តែមហាសំណាង ព្រោះ…(មានវីដេអូ)

Love Riya គឺជាអ្នកលក់ឡេ តាមហ្វេសប៊ុកដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ជាពិសេសនោះ អ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។

កំពុងតែទៅដើរលេងនៅកំពត សប្បាយផង ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយ Love Riya បានចេញវីដេអូ Live ភ្លាមៗ ក្រោយទទួលដំណឹងថា មានចោរលួចចូលផ្ទះកាលពីយប់មិញ។

Riya បានបញ្ជាក់ក្នុងការ Live ថា រូបគាត់មានទូរដែកចំនួនពីរ មានធំមួយ និងតូច១ ហើយចោរនោះ បានលួចយកទូរដែកអាតូច យកទៅបាត់ហើយ តែ Riya ពិតជាមហាសំណាងណាស់ ព្រោះក្នុងទូរដែកតូចនោះ គឺគ្មានមានលុយ និងរបស់សំខាន់អ្វីឡើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment