អស់ទាស់ ! ស្ងាត់ៗ Riya ទៅលំហែកាយ ដល់ខេត្តកំពតបាត់ ស្លៀកប៉ុន្មានឈុតនេះ ស្អាតទាក់ភ្នែកដល់ហើយ គ្រប់គ្នាឃើញហើយលាន់មាត់ថា…

Love Riya គឺជាអ្នកលក់ឡេ តាមហ្វេសប៊ុកដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ជាពិសេសនោះ អ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។

ក្រោយលែងលះជាមួយស្វាមី ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា Riya នៅតែរឹងមំា និងខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ជាទីស្រឡាញ់របស់ខ្លួន។

ទោះរវល់ខ្លាំងនៅក្នុងមុខជំនួញក៏ដោយ ម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយ បញ្ជាក់ថា ៖ “កំពតកំពូលដួងចិត្ត”។ ក្នុងនោះគេឃើញ​ Riya បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតទាក់ភ្នែក ជាមួយសំលៀកបំពាក់ គួរឲ្យទាក់ទាញ។

ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា ចូល comment ថា ៖ ស្អាតខ្លាំងណាស់បង, ខប់ហ្មង បង Love Riya, ពាក់អីក៌ស្អាតដែរ អាយដល, ស្អាតគ្រប់រូប, បងយ៉ាមកកំពតចឹងទេីបភ្លៀង ចាញ់សម្រស់បងយ៉ា, មើលមិនធុញសោះ ព្រមទំាងនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment