ជ្រះថ្លាណាស់ ! ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកគាំទ្រ លោកបង ដេវីត ចូល comment និងបង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មហាជនជាច្រើន ក៏ដូចជា អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងនោះ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ឲ្យអស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ក្រោយៗមក គេប្រទះឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកឈ្មោះ G-Devith បង្ហាញពីទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោកបង ដេវីត បានចូល comment ថា ៖ លោកបងដូចរាងមានសាច់, សង្ឃឹមលោកបងទទួលបានចិត្តដែលស្ងប់ ហើយឆាប់វិលត្រលប់មកវិញ, មិនដែលគិតថាមានថ្ងៃនេះ រីករាយជ្រះថ្លាផង លោកប្អូន,  នឹកលោកបងណាស់, មេីលទៅអារម្មណ៍លោកបង ស្ងប់ល្អណាស់, សក់លោកបងដុះលឿន។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ទំាងអស់គ្នា ៖

Related posts

Leave a Comment