ស្គាល់ពួកគាត់អត់? អស្ចារ្យមែន តារាកិត្តិយស៣រូប មិនត្រឹមតែច្រៀងចាប៉ីបានពីរោះទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាទៀត ធ្វើឲ្យមហាជនផ្ទុះការពេញចិត្តយ៉ាងខ្លាំង និងមានអ្នកចូលមើល ជាង១លានដង បាត់ទៅហើយ (មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាកិត្តិយស៣រូប បានលេចមុខក្នុងកម្មវិធី ប្រគំតន្រ្តី អូឡាតេ របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន (CTV TV) មើលទៅពិតជាអស្ចារ្យមែន ដោយពួកគាត់ មិនត្រឹមតែច្រៀងចាបុីឆ្លើយឆ្លងជាភាសាអង់គ្លេស ទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាបានយ៉ាងល្អថែមទៀតផង។

វត្តមានរបស់ តារាកិត្តិយសទាំង៣នាក់នេះ បានធ្វើឲ្យកម្មវិធីមួយនេះ ពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ហើយក៏បានធ្វើឲ្យពិធីករ និងពិធីការិនី ទំាង៣រូប ក៏ដូចជាទស្សនិកជន ជក់ចិត្ត មើលឡើងភ្លឹក។ រឹតតែពិសេសថែមទៀតនោះ វីដេអូមួយនេះ មានអ្នកចូលទស្សនាជាង១លានដងបាត់ទៅហើយ គិតត្រឹមយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ នេះ។

ក្នុងនោះក៏មានអ្នកខ្លះ ដែលបានទស្សនាតាមរយៈហ្វេសប៊ុក លាន់មាត់ថា ៖ មនុស្សមានសមត្ថភាពបែបហ្នឹង មិនខ្លាចនឹងលើកតម្កើងទេ, ខ្ញុំចូលចិត្តស្ដាប់ណាស់, គាំទ្រពេញទំហឹង អរគុណបងៗ ដែលអភិរក្ស កម្មវិធីផ្សព្វផ្សាយ ជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយដែរ, ពីរោះណាស់បង សែនចូលចិត្ត ។

ព្រមទំាងនៅមានពាក្យសរសើរពីសមត្ថភាព តារាកិត្តិយស ដ៏ល្បីទំាង៣ដួងនេះ ជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូនេះទំាងអស់គ្នា ៖

Related posts

Leave a Comment