រំជួលចិត្ត ! ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន ខំលួងកូនរាល់ថ្ងៃ, កើតក្តីអាណិត ស្ទើរស្រក់ទឹកភ្នែក ពេលនេះ ថៅកែហាងពេជ្រ ជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែសីហា​ ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តថា ៖

“ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន ឮថាគាត់កំពុងសម្រាក នៅមន្ទីពេទ្យកេតុមាលា គាត់បែកលំពែង កាត់ពោះវៀន និងវះដុំគីស។ នៅក្មេងសោះ កើតជំងឺច្រើនបែបនេះ អាណិតឪពុក ខំលួងកូនរាល់ថ្ងៃ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំចុះទៅជួបគាត់នៅថ្ងៃស្អែក”។

តាមការសន្យា នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានប្រាប់ឲ្យដឹងថា ៖ “តាមពិត គាត់កើតដុំគីស យូរហើយ ចេះតែពិនិត្យអត់ដឹង រហូតមកដល់ពេទ្យជំនាញ មន្ទីរពេទ្យកេតុមាលា ទើបពិនិត្យដឹង និងព្យាបាលបានដិតដល់។ គាត់បែកលំពែង កាត់ពោះវៀន និងវះដុំគីស ឥឡូវធូរ ៥០ភាគរយហើយ។

ខ្ញុំបានត្រឹមជួយជាថវិកា 500$ ដល់ឪពុកគាត់ ទុកជួយទិញអាហារហូបចុក និងថ្នាំពេទ្យបន្ត។ អាណិតគាត់ ហើយក៏សរសើរគាត់ ក្នុងនាមជាឪពុក តស៊ូដើម្បីកូនស្រី រត់ម៉ូតូ ហាលថ្ងៃ ហាលភ្លៀង និងមើលថែកូនជាប់រហូត”។

ក្រោយឃើញបែបនេះ ធ្វើប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ អរគុណ បងស្រី ដែលបានជួយគាត់, លោក ជំទាវ ស្អាត ដាណា ហេីយចិត្ត ល្អណាស់, ទឹកចិត្តរបស់ឪពុកម្តាយទោះជាកូនស្ថិតនៅក្នុងសភាពបែបណាក៏ដោយគឺតែងតែនៅក្បែរកូនជានិច្ច។

ព្រមទំាងនៅមានពាក្យសរសើរ ជាច្រើនទៀត ពីទឹកចិត្តរបស់លោកស្រី ទ្រី ដាណា និងជូនពរឲ្យប្អូនស្រីម្នាក់នេះឆាប់ជាផងដែរ៕

Related posts

Leave a Comment