អាណិត លោកបងដេវិត ណាស់ ទោះកំពុងអាពាធ (ឈឺ) ក៏ដោយ ក៏នៅឆ្លៀតមកជួប និងឲ្យពរ ដល់ញាតិញោម ទៀត, ស្តាប់ហើយ ពិតជាជ្រះថ្លាណាស់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Nop Pattcha Dun បាន​បង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពញាតិ​ញោម បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា។

ក្នុងនោះ គេក៏បានឃើញ លោកបង ដេវិត បានឲ្យពរដល់ ញាតិញោម ដែលបានអញ្ជើញមកនោះ ស្តាប់ហើយពិតជាមានអារម្មណ៍ស្រស់ស្រាយ និងជ្រះថ្លាខ្លាំងណាស់ បើទោះបីជាលោកបង ដេវិត កំពុងអាពាធ (ឈឺ) ក៏ដោយ។

ហ្វេសប៊ុកខាងលើបានបញ្ជាក់ឲ្យដឹងផងដែរថា ៖ “ថ្ងៃនេះពុទ្ធបរិស័ទខាងថ្មគោល បានដឹកនាំ ពុទ្ធបរិស័ទ នាំយកនូវទេយ្យទាន និងបរិក្ខាជាច្រើន សម្រាប់ប្រើប្រាស់ ក្នុងវត្តល្អាងកង្កែប ព្រមទាំងបច្ច័យផងដែរ”។

ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បាន comment សួរថា “លោកបងវិត គាត់ឈឺ? ដូចឃើញស្នាមកោសខ្យល់” ភ្លាមៗនោះ ហ្វេសប៊ុកឈ្មោះ “វត្ត ល្អាងកង្កែប” បានឆ្លើយប្រាប់ថា “កើតខ្យល់”។ មួយវិញទៀតក៏មានអ្នកខ្លះ បានថ្លែងថា “សាធុ​ សាធុ​ សាធុ​ ដោយចិត្តជ្រះថ្លាណាស់”។

គួររំលឹកឡើងវិញបន្តិចផងដែរថា លោកបង ដេវិត បានកោរសក់បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment