ទីបំផុត តារាសម្ដែង ផាន់ ផាត់ណា ចេញមុខបញ្ជាក់ការពិតថែមទៀតហើយ រឿង វិញ្ញាណចូលសណ្ឋិត ពេលកំពុងសម្តែង ស្តាប់ហើយ រឹតតែព្រឺសម្បុរ (មានវីដេអូ)

អ្នកគំាទ្រ និងមហាជនទូទៅ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្ដែង ដ៏ល្បីម្នាក់ គឺ អ្នកនាង ផាន់ ផាត់ណា។ តារារូបស្រស់ម្នាក់នេះ កំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ តាមរយៈការសម្តែងដ៏ល្អ និងសមឥតខ្ចោះ កាលពីពេលកន្លងទៅ រហូតលេចមុខក្នុងការសម្តែងរឿងជាបន្តបន្ទាប់មិនដែលដាច់។

ហើយថ្មីៗនេះទៀត តារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។

ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមការងារ TV5 រឿងទឹក និងប្រេង កំពុងតែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។

តារាសម្តែង ផាន់ ផាត់ណា ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។

រឹតតែច្បាស់ថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងស្រី ផាន់ ផាត់ណា បានចេញមុខបញ្ជាក់ការពិត ជាមួយក្រុមការងារ តារាញូស៍-Dara News តំាងពីដើមដំបូងមក ស្តាប់ហើយ រឹតតែព្រឺសម្បុរ ដោយតារារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជារឿងពិត មិនមែនសម្តែងឡើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment