TOP NEWS: ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មី ទៀតហើយ និងព្យាបាល ជាសះស្បើយម្នាក់

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បា​នប្រាប់ឲ្យដឹងថា ៖ “ថ្ងៃនេះយេីង​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ #១៥នាក់​ និងជាសះស្បេីយ​ #១នាក់​ ។

រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១១ សីហា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ចំនួន​ #១៥នាក់​ (ករណីនាំចូល​ទាំងអស់ ជនជាតិខ្មែរទាំង២នាក់​មកពីសហរដ្ឋអាមេរិក និងជនជាតិចិន​១៣នាក់​ មកពីប្រទេសហ្វីលីពីន) ដូច្នេះចំនួនសរុប​ #២៦៦នាក់​ ជាសះស្បេីយចំនួន​ #១នាក់​ (ជនជាតិខ្មែរ) ដូច្នេះចំនួនសំរាកនៅពេទ្យ​កេីន #៤៦នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #២២០នាក់​ និង #ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 73629 ស្មេីនឹង​ 4435 ក្នុង១លាន នាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។

ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាចសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ខាងក្រោមនេះ ៖

Related posts

Leave a Comment