តោះៗ ណាត់គ្នាទៅលេង ដឹងតែសប្បាយហ្មង ! អភិបាលស្រុកបន្ទាយស្រី ពោលថា ​៖ «ព្រះដាក់» តែងខ្លួន ដើរលេងក្នុងសួន ”ផ្កាទង់ជាតិខ្មែរ”

ម្សិលមិញនេះ នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “ទៅលេងបន្ទាយស្រី” បានបង្ហោះរូបភាពជាច្រើនសន្លឹកពីការតុបតែង តាមដងផ្លូវ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មកកំសាន្តក្នុងឪកាសការឈប់សម្រាកខាងមុខនេះ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់បញ្ជាក់បន្ថែមថា​ ៖

“ភូមិព្រះដាក់ | ស្រុកបន្ទាយស្រី

ក្រៅពីពន្លឺអំពូលភ្លើងនៅតាមដងផ្លូវដ៏ស្រស់បំព្រងនាពេលរាត្រីបង្ហាញពីសម្រស់ក្នុងភូមិ ភូមិព្រះដាក់ ដែលជាភូមិគំរូនេះបានត្រៀមរៀបចំតុបតែងលំអរួចរាល់ នៅតាមដងផ្លូវយ៉ាងស្រស់ស្អាតផងដែរ។ ចំណែកអ្នកភូមិវិញ ក៏បានរៀបចំកន្លែងលក់ដូរវត្ថុអនុស្សាវរី័យ៏ និងម្ហូបអាហារយ៉ាងច្រើនប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់ និងស្នាមញញឹមរាក់ទាក់ទទួលភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មកកំសាន្តក្នុងឪកាសការឈប់សម្រាកខាងមុខនេះ ។

អ្នកទាំងអស់គ្នានិងមានអារម្មណ៏ថាប្លែកនៅពេលមកដល់ភូមិមួយនេះ ពិសេសជាងនេះទៅទៀតនោះ ក៏អាចភ្លក់នូវនំបញ្ចុកព្រះដាក់ដ៏ឈ្ងុយឆ្ងាញ់ ដែលអ្នកភូមិបានធ្វើដោយផ្ទាល់ដៃ ។

តោះ!!! ……. ទៅលេង ភូមិព្រះដាក់ ហ្ហេស!”។

ក្នុងនោះគេក៏បានឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហោះរូបភាពទំាងនេះ ក្នុងហ្វេសប៊ុករបស់លោកផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា ៖ “«ព្រះដាក់»តែងខ្លួន ដើរលេងក្នុងសួន”ផ្កាទង់ជាតិខ្មែរ””។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ​៖

Related posts

Leave a Comment