អ្នកគាំទ្រ ក៏ដូចជាមហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ពេលនោះ លោកបង ដេវិត បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ អស់ការសង្ស័យ ដោយលោកបង បានប្រាប់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។
ក្រោយៗមក គេឃើញ មានញាតិញោមជាច្រើន បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា ជាហូរហែ មិនដែលដាច់ឡើយ។
ចំណែកប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានច្បាស់ការមួយ ប្រាប់ឲ្យដឹងថា លោកបង ដេវិត នឹងជិតដល់ថ្ងៃសឹកវិញហើយ គឺនៅព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ ស្អែកនេះតែម្តង គឺ គម្រប់១ខែ នៃការសាងព្រះភ្នូស ។
រីឯនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ទេព បូព្រឹក្ស ក៏ទៅជួបលោកបង ដល់វត្តល្អាងកង្កែប ហើយ ព្រមទំាងបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា ៖ “អត់បានដើរលេងនឹងគេទេ បានតែមកវត្តទទួលលោកបង ទៅភ្នំពេញវិញ រយៈពេលមួយខែ ស្ងប់ស្ងាត់ល្អណាស់ វត្តល្អាងកង្កែប”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ និងវីដេអូខាងក្រោមនេះ ៖