ទីបំផុត លោក ករុណា ពេជ្រ ប្រកាសនឹងធ្វើរឿងមួយនេះជូន ម្ចាស់ផលិតកម្ម ថោន និង ខេម បើសិនត្រូវការ ដោយស្ម័គ្រចិត្ត ធ្វើជា….

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដោយខាងផលិតកម្មថោន បានចេញលិខិតមួយប្រកាសឲ្យ តារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម មកកាន់ផលិតកម្ម ដើម្បីដោះស្រាយ និងបកស្រាយ រឿងកិច្ចសន្យា ជាមួយផលិតកម្ម ថោន និងបានឃើញចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយតារារូបនេះ កំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

ក្រោយឃើញលិខិតមួយច្បាប់របស់ ផលិតកម្ម ថោន ភ្លាម តារាចម្រៀង ខេម បានចេញមុខតបទៅ ម្ចាស់ផលិតកម្មថោន វិញតំាងពីម៉ោងជាង ២ ទាបភ្លឺ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នេះ ដោយនិយាយទំាងការឈឺចាប់ ថា ៖

រូបគាត់បានសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែម្ចាស់ផលិតកម្ម ថានៅកុងត្រា ហើយរូបគាត់បានព្យាយាមសុំមើលជាច្រើនលើកហើយ ថាបើនៅ នឹងនៅច្រៀងទៀត តែម្ចាស់ផលិតកម្ម គេចវេសរុញទៅអ្នកនេះ អ្នកនោះមិនឱ្យមើល។ ព្រមទំាងនៅមានរឿងជាច្រើនទៀត ដែល ខេម បានរៀបរាប់ទំាងទឹកភ្នែកនៅក្នុងហ្វេសប៊ុកផេក របស់ខ្លួន។

ក្រោយឃើញ ការឆ្លើយតបនេះហើយ លោក ករុណា ពេជ្រ ក៏បានបង្ហោះសារមួយភ្លាមៗថា “ហុឺ​ …. មានន័យណាស់​ … មិ​នគួរទៅ​ជាអញ្ចឹងសោះ…

ខេ​ម ក៏ជាមនុស្ស​ស្លូ​តបូ​ត ​​ដឹង​ខុ​សត្រូវ​ ហេីយ​មេ ក៏​ជា​មនុស្ស​​ល្អ​ ជួយស្រោ​ចស្រ​ង់ ខេម​ តាំងពីជំហ៊ានដំបូងគ្មាន​អ្វីសោះ….
ស​ង្ឃឹមថាអ្វី​ៗនឹង​ល្អ​ចោះ..​

ប៉ុ​ន្តែខ្ញុំមិនដែលដឹង​ថា​ ពេ​ល​ខេមមានកា​រតូច​ចិត្ត ខេម តែងតែរត់ទៅយំអោ​ប​ម្តា​យ​ ប៉ុន្តែខ្ញុំដឹងត្រឹមតែ ពេ​លដែល​ ខេម មានរឿងក្លាយជា​ទុ​ក្ខ​ ខេម តែង​តែ​ call រត់រកមេ​ … ហេីយមុន​ call ទៅមេ​ ខេម តែ​ងតែ តេ មកខ្ញុំ​ ព្រោះ ខេម អា​ចដឹ​ងថា ខ្ញុំជាព្រាបនាំសារ បានដល់​មេ​ ប៉ុ​ន្តែជាធម្មតាទៅហេីយ​ ដែលបុគ្គលិកចាស់ថ្មី ទាំង​អស់​ តែងតែធ្វេីចឹង​…

 

ទេី​បតែប៉ា​ខ្ញុំ​ឈឺ​ ខ្ញុំដកខ្លួនពីផលិតកម្មទេ​ ទេីបលែងមានដូច​មុ​ន​ ក៏ប៉ុន្តែមានគេយូរៗម្តង​ នៅតែតេមកអោយខ្ញុំជួយ និយាយជាមួ​យ​មេ​ បេីកផ្លូវមុនរហូត​ ប៉ុន្តែសោ​កស្តា​យខ្លួនឯ​ង​ គឺថា មិនដែលនៅខាងមេ ម្តងណាទេ​ គឺនៅតែខាងបុគ្គលិក​ និង​ តារាចម្រៀងរហូត…

ប៉ុន្តែនៅពេលនេះ​ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ ក្នុងរឿងនេះ មិនលំអៀង​ដដែល​ ប្រសិនបេីខាងមេ​ ឬ​ ខាងខេម​ ត្រូវការខ្ញុំ ជាសាក្សី​រ​ស់…​ ខ្ញុំនៅតែធ្វេីជាសាក្សីរ​ស់ដល់ទីប​ញ្ចប់..”៕

Related posts

Leave a Comment