ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ខេម បង្ហោះសារមួយថា “ជូនពរ មនុស្សស្រីម្នាក់ដែលខ្ញុំស្រលាញ់ស្មើជីវិត Happy birthday to you បងស្រលាញ់អូន” ធ្វើឲ្យគ្រប់គ្នាឆ្ងល់ ហើយ comment ថា…

ចាប់តាំងពី តារាចម្រៀង ខេម លេចមុខចូលចម្រៀង ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញមាន បទជាច្រើនរបស់ លោក ផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាបន្តបន្ទាប់ សឹងតែមិនគួរឲ្យជឿ ។

ក្នុងនោះ កាលពី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ខាងផលិតកម្ម Galaxy Navatra ក៏បានប្រកាសនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “សូមអរគុណ ដល់បងប្អូន ដែលបានគាំទ្រ ក្នុងរយៈពេល ១ខែ កំពូលតារាចម្រៀង ខេម ចេញចម្រៀងនៅ Galaxy Navatra មានអ្នកចូលទស្សនាជិត ៤០លានដង និងផ្ទុះការគាំទ្រជិត១០បទ។

បន្ទាប់ពីជោគជ័យក្នុងអាជីពមួយនេះ កាលពីម្សិលមិញ នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាចម្រៀង ខេម បង្ហោះសារដ៏ផ្អែមល្ហែមមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា

“ជូនពរ មនុស្សស្រីម្នាក់ដែលខ្ញុំស្រលាញ់ស្មើជីវិត Happy birthday to you បងស្រលាញ់អូន”។

ក្រោយឃើញបែបនេះ ហ្វេនៗ ពិតជាចង់ឃើញមុខនារីម្នាក់នេះ ខ្លាំងណាស់ ដល់ថ្នាក់ចូល comment ថា ៖ អត់បង្ហើបឈ្មោះផងទេ បងខេម, រីករាយថ្ងៃកំណេីត​មនុស្សដែលបង ខេម ស្រលាញ់, ចង់ឃើញមុខដល់ហើយ, រីករាយថ្ងៃកំណេីតបងស្រី ជូនពរបងស្រី មានសុខភាពល្អ សំណាងល្អ រកទទួលទានមានបាន, អួយ! ចាំងភ្នែកណាស់ បងខេម បងខេម មានមនុស្សក្នុង៧០បាត់ហើយ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ថា ពិតជាចង់ឃើញមុខនារីម្នាក់នេះជាខ្លាំង៕

Related posts

Leave a Comment