អានរួច រំភើបតាម ! ចំថ្ងៃខួបកំណើតស្វាមី តារាសម្តែងជើងចាស់ អម្ពរ ទេវី ដាក់ប៉ុន្មានម៉ាត់នេះ មានន័យណាស់ ពិសេស ១ឃ្លាចុងក្រោយ នោះគឺ…

ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ម្នាក់គឺ អ្នក​នាង​ អម្ពរ ទេវី នោះ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែដក់ក្នុងអារម្មណ៍ និងពេញចិត្តជាខ្លាំង មកទល់ពេលនេះ។

អ្នក​នាង អម្ពរ ទេវី តែងតែ បង្ហាញជីវិតដ៏សាមញ្ញ របស់ខ្លួនជាញឹកញាប់ ជាមួយក្រុមគ្រួសារ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ដែលមានដូចជាដើរលេង អាំងសាច់ ញុំាអាហារ ព្រមទំាងនៅមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ លាយឡំដោយស្នាមញញឹម ស្រស់ស្រាយ។

ចំណែកនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ នេះ អ្នកនាង បានបង្ហោះសារដ៏ផ្អែមល្ហែមួយ ថា ៖ “Happy birthday to my be loved Husband រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃពិសេសរបស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយុឺនយូរ អស់កាលអង្វែង និងសំរេច ជោគជ័យ ទទួល លាបហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា៖

បងជាបុរស គួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបង អូន និងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែរអូន និងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much  Happiest of birthdays my love.”៕

Related posts

Leave a Comment