លើកទី១ហើយ ឃើញ Love Riya បង្ហាញទឹកមុខកំសត់ និងសារបែបនេះ ដោយថ្លែងថា “តើយើងគួរលើកលែងអោយគេអត់ នៅពេលដែលគេឈ្លោះជាមួយយើងហើយ គេចង់ទៅរកសង្សារចាស់គេវិញ ហើយប្រាប់យើងថា…”

មហាជន ក៏ដូចជា អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅជាង១ឆ្នាំនេះ គេប្រទះអ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។

ព្រោះតែរស់នៅ មិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរ ក៏បានចែកផ្លូវគ្នារៀងៗខ្លួន ជាផ្លូវការហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ដ៏គួរឲ្យអាណិតម្នាក់ឈ្មោះ Chheng Ariya Kelly  ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។

ទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ Love Riya មិនដែលភ្លេចឡើយ ក្នុងការនាំកូនស្រី ដ៏គួរឲ្យគ្រឺតម្នាក់នេះ ទៅដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។

ចំណែក ព្រឹកមិញនេះ ម៉ោងជាង ២ ទាបភ្លឺ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya ​បង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត ហាក់មានទុក្ខកង្វល់ខ្លាំង ដោយនិយាយថា “តើយើងគួរលើកលែងអោយគេអត់ នៅពេលដែលគេឈ្លោះជាមួយយើង ហើយគេចង់ទៅរកសង្សារចាស់គេវិញ ហើយប្រាប់យើងថា ស្អប់សង្សារចាស់គេណាស់ ហើយឥឡូវមានអ្នកឆាតមកថា បងនេះហ្វេសប៊ុកដែលបងអោយរក ពេលយើងសួរទៅសង្សារចាស់គេ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ក៏ដូចជាហ្វេនៗ Love Riya បានចូល comment ថា ៖ អូនយ៉ាធ្វើទឹកមុខកំសត់សំណាស់អូន, គ្មានអ្នកដ៏ទៃណា ដឹងពីចិត្តយើងទេ មានតែយើងទើបដឹង ថាអ្វីគួរ អ្វីមិនគួរ បងយ៉ា, ជេ គួរតែលើកលែងអោយគ្នា ហើយលើកចំនុចល្អៗ ដែលគាត់ធ្លាប់ធ្វើដាក់យើងណាជេ នោះនឹងត្រូវគ្នាវិញហើយ ព្រមទំាងនៅមានពាក្យលើកទឹកចិត្ត Love Riya ជាច្រើនទៀត ដើម្បីកុំឲ្យ Love Riya បាក់ទឹកចិត្ត ៕

Related posts

Leave a Comment