ក្រោយចុះចែកអំណោយជូន ពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ព្រាប សុវត្ថិ ទំលាយអារម្មណ៍ក្នុងចិត្តថា “ពេលនេះគឺជាពេលមួយ ដែលចងចាំក្នុងបេះដូងខ្ញុំ”, ហ្វេនៗឃើញភ្លាមពេញចិត្តយ៉ាងខ្លាំង ហើយក៏និយាយថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

នៅមិនទាន់អស់ទេ លុះដល់ ព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមក្រុមគ្រួសារ នៅក្នុង ផលិតកម្ម Galaxy Navatra មានដូចជា យឹម តាស្រង់, ព្រាប សុវត្ថិ, ខេម, តន់ ចន្ទសីម៉ា និង អ៊ុកសុវណ្ណារី បាននាំអំណោយជាច្រើន មានដូចជា អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗ យកទៅចែកជូន ពុកម៉ែបងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រោយថ្ងៃដែលបានទៅចែកអំណោយ គេឃើញ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពដ៏មានន័យ៣សន្លឹក ដែលថតជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទីនោះ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ពេលនេះគឺជាពេលមួយ ដែលចងចាំក្នុងបេះដូងខ្ញុំ”។

ក្រោយឃើញសារមួយនេះភ្លាម ហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ សូមគោរពអគុណដែលមកជួយបងប្អូនយើងខ្ញុំនៅបន្ទាយមានជ័យ, អរគុណបងប្រុស ដែលចំណាយពេលវេលា​ និងថវិកា​ ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ​ ដែលបានលិចដោយសារទឹកជំនន់, បងប្រុសបេះដូងខ្មែពិតៗ, ជូនពរឱ្យបងបងមានសុខភាពល្អ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដែលពោរពេញដោយអត្ថន័យខាងក្រាមនេះ ៖

Related posts

Leave a Comment