ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយដឹងថា កូនទំាង៣ របស់ យក់ ថិតរដ្ឋា និងស្វាមី មានឈ្មោះស្រដៀងគ្នា ហើយពីរោះៗទៀត គឺ ឃុំ រដ្ឋាណាលីដូ​, ឃុំ រដ្ឋាណាលីឌី​  រីឯកូនស្រី ពៅ ឈ្មោះ…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។

លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។

ចំណែកកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ អ្នកនាង យក់ ថិតរដ្ឋា បានទំលាយឈ្មោះកូនទំាង៣របស់ខ្លួន ពិតជាពីរោះណាស់ ដោយកូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ​ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី​  និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី។

ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន​នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ កូនទី១ កាត់ទៅប៉ា កូនទី២ កាត់រកម៉ាក់ កូនទី៣ កាត់ទៅអ៊ុំ, គ្រួសារបងគួរឱ្យស្រឡាញ់ណាស់, ល្អៗម្លេសក្មួយ គួរឲ្យស្រលាញ់ណាស់, កូនគេឪគេ, គួរឲ្យស្រឡាញ់ណាស់, ឈ្មោះសុទ្ធតែពីរោះៗ និងស្រដៀងគ្នាទៀត។

ខាងក្រោមនេះជារូបភាពដ៏កក់ក្តៅ នៃក្រុមគ្រួសារ របស់ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ៕

Related posts

Leave a Comment