សូមអបអរសាទរ ! ទីបំផុត កីឡាករ បាល់ទាត់ ដ៏ឆ្នើម របស់កម្ពុជា កែវ សុខផេង ចូលរោងការថ្ងៃនេះហើយ មើលទៅពិតជាសមគ្នា និងស្រស់ស្អាតណាស់ (មានវីដេអូ)

អ្នកស្នេហាកីឡាបាល់ទាត់ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។

កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។

រីឯកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។

មួយវិញទៀត ហ្វេសប៊ុកផេកឈ្មោះ bongseng wedding ក៏ធ្លាប់បង្ហោះរូបភាពជាច្រើនសន្លឹក របស់ សុខផេង និងគូដណ្តឹងម្នាក់នេះផងដែរ ហើយបញ្ជាក់សារខ្លីមួយថា ៖ “ផ្ដើមពីហ្វេនក្លាយជាស្នេហា ….ប្ដូរពីសង្សារទៅជាគូដណ្ដឹង…..! អ្នកណាខ្លះជា fan បាល់ទាត់ខ្លះ ប្រាកដជាស្គាល់ Idol ហើយ មានពាក្យអីចង់ជូនពរពួកគាត់ទេ…”។

នៅទីបំផុត អ្នកទំាងពីរបានចូលរោងការផ្លូវការនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានចូល comment អបអរសាទរអ្នកទំាងពីរឲ្យជួប្រទះសុភមង្គល និងស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាទូទៅ នៃពិធីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment