នៅចាំគូស្នេហ៍ដែលកំពុងល្បីនេះទេ? ពេលនេះខាង កូនក្រមុំ ចេញមុខទំលាយអារម្មណ៍ពិត ដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “គាត់ជាមនុស្សតែម្នាក់ ដែលគោរព ស្រលាញ់ និងឲ្យតម្លៃខ្ញុំរហូតមក, អ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ ចំពោះខ្ញុំ គឺ…” (មានវីដេអូ)

កាលពីថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះគូស្នេហ៍មួយគូ ដោយខាងប្រុស មានវ័យចំណាស់ជាង ខាងស្រី។ កូនកំលោះម្នាក់នេះមានឈ្មោះ សឺ សុខប៊ាង រីឯកូនក្រមុំឈ្មោះ ម៉េង សូដា។ ពួកគាត់ទំាងពីរបានចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅខេត្តកំពង់ចាម។

ក្រោយរៀបការ គេឃើញខាងស្រី បានទំលាយអារម្មណ៍ក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍ថា “បើដឹងថារៀបការល្បីចឹង រៀបការយូរហើយ ខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត”។

កូនក្រមុំរូបនេះ បន្ថែមថា “អគុណប្ដីសំលាញ់ ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល8ឆ្នាំ អរគុណដែលមិនប្រកាន់ អតីកាលរបស់អូន អរគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុស កំហុសតូចធំ បងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុសរដ៏ល្អម្នាក់ ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អ និងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូន និងប៉ាក់ម៉ាក់របស់អូន

អូនអរគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះ អូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារៀងរហូតទៅ អូននឹងមើលថែបង អស់មួយជីវិតរបស់អូន អតីកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើន តែមនុស្សទាំងអស់នោះ មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ រយៈពេល8ឆ្នាំ កន្លមក ទើបអូនដឹងថា មានតែបងដែលស្រលាញ់អូនជាអូនពិតប្រាកដ អរគុណណាស់លោកប្ដី”។

នៅមិនទាន់អស់ទេ សូដា បានបន្ថែមថា “ក្ដីសុខ ដែលយកលុយទិញមិនបាន គឺបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ហើយគេស្រលាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រលាញ់ និងអោយតម្លៃខ្ញុំរហូតមក កំហុសតូចធំ គាត់តែងតែអភ័យទោសអោយខ្ញុំ រហូតមានចាស់ទុំ ដឹងឮ ហើយអ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លា ជាសាក្សី នៃចំណង ដ៏រឹងមាំមិនអាចកាត់ថ្លៃបាន។

ពីមុនត្រឹមតែជាមនុស្ស2នាក់ ដែលស្វែងយល់ចិត្តគ្នា តែឥឡូវ យើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយៈពេល8ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំង2ក្លាយជាប្ដីប្រពន្ធ។ ពីពេលនេះទៅ យើងមិនមែនសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូជីវិត ហើយអូនសន្យាថា នឹងថែចំណងស្នេហាមួយនេះ ជារៀងរហូតទៅ ព្យុះភ្លៀងកន្លងមក ធ្វើអោយអូនដឹងថា បងជាមនុស្សម្នាក់គត់ ដែលស្រលាញ់អូនជាអូន”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment