អ្នកណាមិនរំភើប បើនៅសុខៗ ស្រាប់តែខាងប្រុស លេងមួយក្បាច់នេះ យកសុទ្ធតែយក រថយន្ត ROLLS‑ROYCE មក Surprise ក្នុងថ្ងៃ Anniversary ដល់ថ្នាក់ធ្វើឲ្យ ខាងស្រី រំភើបស្ទើរគាំង ហើយនិយាយថា…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមួយ ក្រោយឃើញ ខាងប្រុស លេងមួយក្បាច់ ធ្វើឲ្យខាងស្រី រំភើបចិត្តស្ទើរ គាំង ដោយយកសុទ្ធតែរថយន្តទំនើប ម៉ាក ROLLS‑ROYCE មក Surprise ក្នុងថ្ងៃ Anniversary ។ ក្នុងនោះ ខាងស្រីបានបង្ហោះរូបភាព និងសារដ៏សែនរីករាយមួយថា ៖

“ស្រលាញ់គ្នា 2 ឆ្នាំហេីយ មិនដែលចេះធ្វេី Anniversary អីនឹងគេទេ ព្រោះពួកខ្ញុំ ជាមនុស្សពូកែអៀនដូចគ្នា ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញភាពផ្អែមល្ហែម drama អីទេ អ្នកស្គាល់ និងមាន friend ជាមួយខ្ញុំដឹងហេីយថាខ្ញុំអត់ចេះ post រ៉ាយរ៉ាប់ច្រេីនទេ តែថ្ងៃនេះលេីកទី 1 ព្រោះរំភេីបពេក សុខៗស្រាប់តែ ខាងប្រុសថាចង់ធ្វេី Anniversary ម្តងជួបជុំបងប្អូន តាមពិតចឹងសោះ ចឹងបានម៉ានថ្ងៃនេះលឹបលរៗ ឆ្វេចឆ្វាច តិចបាត់ៗមិនដឹងទៅណា អរគុណលោកប្តី (មានអេតាសុីវិលហេីយ គ្រាន់តែមិនទាន់ចូលរោងការ ជិតចូលហេីយ)។

អរគុណគ្រប់យ៉ាង ចាំបានកាលទេីបតែស្រលាញ់គ្នាបានប៉ុន្មានថ្ងៃស្រាប់តែចាប់ផ្តេីមសន្យានេះ សន្យានោះ គាត់ធ្លាប់សន្យាថា បងនឹងធ្វេីអោយអូនក្លាយជានារីម្នាក់ ដែលមានសំណាង បងសន្យានឹងផ្តល់សុភមង្គល ស្នាមញញឹម និងគ្រប់យ៉ាងអោយអូន ទោះមិនបានអោយអូនលេីសគេ ក៏បានស្មេីគេដែរ។

គេមានអី អូនត្រូវតែមាននឹង មួយជីវិតនេះ បងមិនអោយអូនលំបាកទេ (ប្តេជ្ញាសា​ហា​វណាស់កាលនុង) តែអ្វីដែលខ្ញុំទទួលបានគឺលេីសពីពាក្យដែលគាត់ធ្លាប់សន្យាទៀត អរគុណបង ចំពោះក្តីស្រលាញ់ និង សុភមង្គលមួយនេះ អរគុណការគោរព ផ្តល់តម្លៃ ភាពស្មោះត្រង់ និងមេីលថែអូនកន្លងមក ទឹកមុខ និង ស្នាមញញឹមរបស់ប្រពន្ធ បញ្ជាក់ពីសុភមង្គលនៃគ្រួសារ សង្ឃឹមថាពួកយេីងនឹងល្អ បែបនេះ រហូតទៅណា Happy Anniversary. I love you bong  កាដូមួយនេះ surprise ពេកហេីយ អូនចង់គាំង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment