អីយ៉ាលេចមុខសុទ្ធតែ តារា និងកីឡាករ ល្បីៗ ចូលរួមក្នុងពិធីមង្គលការ កែវ សុខផេង នៅពេលល្ងាច មើលទៅម្នាក់ៗតែងខ្លួន ឡូយអស់ទាស់ ពិសេស កូនកំលោះ និងកូនក្រមុំ ហ្មង ពិតជាស្រស់ស្អាតណាស់…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។

កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។

រីឯកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។

នៅទីបំផុត អ្នកទំាងពីរបានចូលរោងការផ្លូវការនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។

ចំណែកទិដ្ឋភាពពេលល្ងាច នៃពិធីនេះវិញ មើលទៅពិតជាអធិកអធមណាស់ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងយ៉ាងច្រើន អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាពិសេស កូនកំលោះ និងកូនក្រមុំតែម្តង ដោយស្លៀកសំលៀកបំពាក់ច្រើនម៉ូត សុទ្ធតែគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ។

ក្នុងគេក៏ឃើញមានតារា និងកីឡាករ ល្បីៗ ជាច្រើនដួង ក៏មានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ មានដូចជា ៖ រ៉េត ស៊ូហ្សាណា, ជា សុវណ្ណរិទ្ធ, ពេជ្រ សោភា, Step, ចាន់ វឌ្ឍនាកា។ ព្រមទំាងនៅមានតារា និងកីឡាករ ជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃមង្គលការ របស់ កែវ សុខផេង ទំាងអស់គ្នា ៖

Related posts

Leave a Comment